|
|
Frenkie de Jong នៅមិនទាន់សម្រេចអនាគតរបស់ខ្លួននៅឡើយ បើទោះជា Barcelona ព្យាយាមរារាំងដំណើរនៃការចាកចេញ តែចចាមអារ៉ាមចុងក្រោយលេចលឺក្លឹបចង់បានគឺ Man Utd នៅតែបន្តដាក់សំណើថ្មី ដល់ទៅ ១០០ លានអឺរ៉ូ ។ គួរបញ្ជាក់ថាខ្សែបម្រើសញ្ជាតិហូឡង់ ក៏ទំនងជានឹងទទួលបានលេខអាវពិសេសផងដែរ។
បើសិនជា De Jong ក្រុមបិសាចក្រហម នឹងសន្យាផ្តល់លេខអាវសំណាង ដល់ De Jong នោះគឺលេខ 21 ប្រសិនជាគេព្រមទម្លាក់ចុងប៊ិច ចុះហត្ថលេខាដើរចេញពីក្លឹបម្ចាស់ដី Camp Nou ។ គួរបញ្ជាក់ថាលេខ 21 គឺជាអាវរបស់ខ្សែប្រយុទ្ធសញ្ជាតិអ៊ុយរ៉ាកាយ Edinson Cavani ដែលនិងដើរចេញពី Manutd នៅលក្ខខណ្ឌឥតតម្លៃខ្លួននារដូវក្តៅខាងមុខ ៕
ប្រភព ៖ BBC Sport
Simone Inzaghi គ្រោងនឹងធ្វើការសម្រេចចិត្តលើអនាគតរបស់គាត់នៅថ្ងៃអង្គារ។ យោងតាមលោក Fabrizio Romano ជំនួបជាមួយ Inter នឹងប្រព្រឹត្តទៅ មុនពេលអ្វីៗត្រូវបានបញ្ជាក់។...
Real Madrid កំពុងរៀបចំក្រុមបន្ទាប់ពី Luka Modric ហើយរបាយការណ៍បង្ហាញថាពួកគេចាប់អារម្មណ៍លើខ្សែបម្រើ Vitinha របស់ Paris Saint-Germain ។ យោងតាមការសម្ងាត់របស់ Real Madrid ក្លឹបមើលឃើញថាគាត់ជាបេក្ខភាពដ៏រឹងមាំម្នាក់ក្នុងការជំនួសតំណែងរបស់ Modric បន្ទាប់ពីកីឡាករសញ្ជាតិក្រូអាតចាកចេញបន្ទាប់ពីការប្រកួត Club World Cup ។...
Manchester United បានបញ្ជាក់ពីការចុះហត្ថលេខាលើកីឡាករ Matheus Cunha ក្នុងកិច្ចសន្យារយៈពេល 5 ឆ្នាំរហូតដល់ឆ្នាំ 2030 ក្នុងតម្លៃ 62.5 លានផោន។...
នៅពេលនេះគឺជាពេលមួយដែលយើងត្រូវរៀបចំក្រុមឡើងវិញ ប៉ុន្តែវាក៏ជារឿងល្អដែរ។...
យោងតាម Fabrizio Romano ភ្នាក់ងាររបស់ Bruno Fernandes បានត្រលប់ទៅប្រទេសអង់គ្លេសពីអារ៉ាប៊ីសាអូឌីត ជាកន្លែងដែលគាត់បានពិភាក្សាជាមួយ Al Hilal ជុំវិញការផ្លាស់ប្តូរសក្តានុពលរបស់អតិថិជនរបស់គាត់។...