|
|
ខ្សែបម្រើ Toni Kroos បាននិយាយទៅកាន់សារព័ត៌មានក្នុងថ្ងៃនេះថា Real Madrid និង Liverpool គឺមានឱកាសឈ្នះពាន UEFA Champions League ស្មើរគ្នានៅក្នុងរដូវកាលនេះ ។ Kroos បាននិយាយថា៖" នៅក្នុងការប្រកួត Champions League វគ្គផ្ដាច់ព្រ័ត្រ យើងខិតខំឲ្យអស់ ជាពិសេសគឺនឹកឃើញដល់ពេលដែលចាប់ផ្ដើមខិតខំតាំងពីដំបូងរហូតមកវគ្គផ្ដាច់ព្រ័ត្រនេះ "។
កីឡាករនេះបន្តថា៖" ឥឡូវនេះយើងដល់វគ្គផ្ដាច់ព្រ័ត្រនេះហើយ យើងចង់ឈ្នះវាទៀត។ តែនិយាយឲ្យស្មោះត្រង់ទៅ ខ្ញុំគិតថាឥឡូវ Liverpool ល្អជាងកាលពីប៉ះជាមួយយើងកាលឆ្នាំ២០១៨ អញ្ចឹងឱកាសឈ្នះស្មើគ្នាគឺ ៥០:៥០ "៕
ប្រភព ៖ BBC Sport
Simone Inzaghi គ្រោងនឹងធ្វើការសម្រេចចិត្តលើអនាគតរបស់គាត់នៅថ្ងៃអង្គារ។ យោងតាមលោក Fabrizio Romano ជំនួបជាមួយ Inter នឹងប្រព្រឹត្តទៅ មុនពេលអ្វីៗត្រូវបានបញ្ជាក់។...
Real Madrid កំពុងរៀបចំក្រុមបន្ទាប់ពី Luka Modric ហើយរបាយការណ៍បង្ហាញថាពួកគេចាប់អារម្មណ៍លើខ្សែបម្រើ Vitinha របស់ Paris Saint-Germain ។ យោងតាមការសម្ងាត់របស់ Real Madrid ក្លឹបមើលឃើញថាគាត់ជាបេក្ខភាពដ៏រឹងមាំម្នាក់ក្នុងការជំនួសតំណែងរបស់ Modric បន្ទាប់ពីកីឡាករសញ្ជាតិក្រូអាតចាកចេញបន្ទាប់ពីការប្រកួត Club World Cup ។...
Manchester United បានបញ្ជាក់ពីការចុះហត្ថលេខាលើកីឡាករ Matheus Cunha ក្នុងកិច្ចសន្យារយៈពេល 5 ឆ្នាំរហូតដល់ឆ្នាំ 2030 ក្នុងតម្លៃ 62.5 លានផោន។...
នៅពេលនេះគឺជាពេលមួយដែលយើងត្រូវរៀបចំក្រុមឡើងវិញ ប៉ុន្តែវាក៏ជារឿងល្អដែរ។...
យោងតាម Fabrizio Romano ភ្នាក់ងាររបស់ Bruno Fernandes បានត្រលប់ទៅប្រទេសអង់គ្លេសពីអារ៉ាប៊ីសាអូឌីត ជាកន្លែងដែលគាត់បានពិភាក្សាជាមួយ Al Hilal ជុំវិញការផ្លាស់ប្តូរសក្តានុពលរបស់អតិថិជនរបស់គាត់។...