|
|
Mohamed Salah ខ្សែប្រយុទ្ធឆ្នើមសញ្ជាតិអេហ្ស៊ីបរបស់ក្លឹបហង្សក្រហម Liverpool បានបង្ហាញបំណងចង់សងសឹកនៅ Champions League រដូវកាលនេះ បន្ទាប់ពី Liverpool បានចាញ់ Real Madrid នៅវគ្គផ្ដាច់ព្រ័ត្រកាលពីឆ្នាំ២០១៨ ។
បន្ទាប់ពី Liverpool បានយកឈ្នះ Villarreal កាលពីយប់ថ្ងៃអង្គារកន្លងទៅ Salah បានបង្ហោះលើបណ្ដាញសង្គម Twitter និង Instagram ផ្ដាំទៅកាន់ Madrid ថា៖ "ពួកយើងមានរឿងត្រូវដោះស្រាយ"។ ការបង្ហោះរបស់គេលើបណ្ដាញ IG ដែលមានអ្នកតាមដានជិត៥០លាន ទទួលបានការ Like ដល់ទៅ៧០ម៉ឺនត្រឹមរយៈពេល៤៥នាទី ។
គួរបញ្ជាក់ថា Liverpool ធ្លាប់បរាជ័យក្រោមថ្វីជើង Real Madrid កាលពី ២០១៨ ក្នុងវគ្គផ្តាច់ព្រាត់ Champions League ដោយលទ្ធផល ៣-១ ៕
ប្រភព ៖ BBC Sports
Chelsea បានបញ្ជាក់ជាផ្លូវការថា Jadon Sancho នឹងត្រលប់ទៅ Man United បន្ទាប់ពីការខ្ចីជើងនៅ Stamford Bridge ត្រូវបានបញ្ចប់។...
Real Madrid បានចុះឈ្មោះរួចហើយ Dean Huijsen និង Trent Alexander-Arnold ដើម្បីលេងនៅ La Liga ចាប់ពីរដូវកាលក្រោយ។...
Nico Williams អាចផ្ទេរទៅ Barcelona ពីក្លឹប Athletic Club ។...
Arsenal នឹងត្រូវបានតំណាងឱ្យនៅ Club World Cup ដោយ Fabio Vieira ដែលជាកីឡាករដែលពួកគេបានខ្ចីទៅ Porto ។...
Sport បង្ហាញថា Barcelona បានបង់ផ្តាច់ Clement Lenglet ក្នុងតម្លៃ 1.5 លានអឺរ៉ូ មុននឹងបញ្ចប់កុងត្រារបស់គាត់។...