|
|
ក្លឹបញញួរដែក West Ham បានចុះកុងត្រាផ្ទេរយកអ្នកចាំទី Alphonse Areola ពីក្លឹប Paris St-Germain ជាផ្លូវការកាលពីម្សិលមិញ ខណៈពួកគេកំពុងដាក់សំណើត្រៀមយក Jesse Lingard របស់បិសាចក្រហម Manutd ម្នាក់ទៀត។
Areola វ័យ២៩ឆ្នាំបានចុះកុងត្រារយៈពេល៥ឆ្នាំ បន្ទាប់ពីចំណាយពេលមួយរដូវកាលជាមួយ West Ham ក្នុងលក្ខខណ្ឌខ្ចីជើងកាលពីរដូវកាលមុន។ គេគឺជាកីឡាករទី២ដែល West Ham នាំចូលក្នុងរដូវក្ដៅនេះ បន្ទាប់ពីការមកដល់របស់ខ្សែការពារសញ្ជាតិម៉ារ៉ុក Nayef Aguerd ពីក្លឹប Rennes។ គួរបញ្ជាក់ថាអ្នកចាំទីសញ្ជាតិបារាំងរូបនេះ បង្ហាញខ្លួនឲ្យ West Ham ១៨ប្រកួតនៅ៤កម្មវិធីផ្សេងគ្នាមានដូចជា Premier League, Europa League, FA Cup និង League Cup៕
ប្រភព ៖ BBC Sport
NATIONS LEAGUE PORTUGAL VS SPAIN Match Date 09/06/2025 Time 02:00 ...
អតីតខ្សែការពារកណ្តាលរបស់ Lazio Sebastiano Siviglia នឹងចូលរួមជាមួយបុគ្គលិកបង្វឹករបស់ Simone Inzaghi នៅ Al-Hilal នេះបើតាមការរាយការណ៍ពីអ្នកខាងក្នុងល្បីឈ្មោះ Nicolo Schira ។...
Manchester United សង្ឃឹមឈ្នះការប្រជែងយកខ្សែប្រយុទ្ធរបស់ Sporting Lisbon Viktor Gyokeres។...
Italy national team បានចាប់ផ្តើមការប្រកួតជម្រុះ World Cup 2026 ជាមួយនឹងបរាជ័យយ៉ាងធ្ងន់ធ្ងរ 0:3 ក្រោមស្នាដៃក្រុមន័រវេស។ បន្ទាប់ពីការប្រកួត Luciano Spalletti បានប្រកាសពីការត្រៀមខ្លួនរបស់គាត់ដើម្បីពិភាក្សាអំពីអនាគតរបស់គាត់ជាមួយប្រធានសហព័ន្ធគឺ Gabriele Gravina ។ មានការរំពឹងទុកយ៉ាងសកម្មនៅក្នុងប្រទេសអ៊ីតាលីថា Spalletti អាចនឹងបាត់បង់តំណែងជាគ្រូបង្វឹករបស់ Azzurri ។...
យោងតាមរបាយការណ៍របស់ Mundo Deportivo បានឱ្យដឹងថាក្លឹប Barcelona គ្រោងនឹងជំនួសកីឡាករ Gerard Martin ជាមួយកីឡាករ Alex Grimaldo ក្នុងអ្វីដែលអាចជាកីឡាករផ្ទេរនៅរដូវក្តៅនេះ។...