|
|
ក្លឹប Lazio បានបើកទ្វារស្វាគមន៏ក្រុមភ្ញៀវ Napoli កាលពីយប់មិញក្នុងក្របខ័ណ្ឌលីគកំពូលអ៊ីតាលី Serie A ។ ជាលទ្ធផលក្រុមភ្ញៀវ Napoli បានយកឈ្នះក្រុមម្ចាស់ផ្ទះ ២-១ ។ ២ គ្រាប់របស់ Napoli រកបានដោយខ្សែឆ្នើមសញ្ជាតិអ៊ីតាលី Lorenzo Insigne នៅនាទី៦២ និងខ្សែបម្រើអេស្ប៉ាញ Fabián Ruiz នៅម៉ោងបន្ថែម ៩០+៤ ។
ខណៈឯ ១គ្រាប់របស់ក្រុមម្ចាស់ផ្ទះរកបានដោយខ្សែបម្រើចាស់វស្សារ Pedro ។ ចប់ការប្រកួតក្រុមភ្ញៀវ Napoli យកបាន ៣ពិន្ទុ ពីម្ចាស់ផ្ទះ និងឈរកំពូលតារាង Serie A បណ្តោះអាសន្ន ។
គួរបញ្ជាក់ថា Napoli បច្ចុប្បន្នមាន ៥៧ ពិន្ទុតាមពីក្រោយដោយ AC Milan មាន ៥៧ពិន្ទុដូចគ្នា តែ Napoli មានគ្រាប់បាល់ចំណេញច្រើនជាង ៕
ប្រភព : BBC Sports
យោងតាមលោក Nicolo Schira បានឱ្យដឹងថា ក្លឹប FC Porto ជិតបានតែងតាំងលោក Francesco Farioli ជាផ្លូវការជាគ្រូបង្វឹកថ្មីរបស់ពួកគេ ជាមួយនឹងការប្រកាសដែលរំពឹងទុកក្នុងពេលឆាប់ៗនេះ។...
Arsenal បានបំបែកភាពស្ងៀមស្ងាត់ចំពោះព័ត៌មានដែលថា Thomas Partey ត្រូវបានចោទប្រកាន់ពីបទរំលោភសេពសន្ថវៈចំនួនប្រាំករណី និងមួយករណីនៃអំពើហិង្សាផ្លូវភេទ។...
FIFA CLUB WORLD CUP PALMEIRAS VS CHELSEA Match ...
កាសែត Diario Sport រាយការណ៍ថា Nico Williams បានច្រានចោលក្លឹប Bayern Munich បន្ទាប់ពីការផ្តល់ជូនចុងក្រោយរបស់ពួកគេដើម្បីចុះហត្ថលេខាលើគាត់។...
Newcastle United បានដាក់សំណើរ 55 លានផោនសម្រាប់ខ្សែបម្រើស្លាប Anthony Elanga របស់ក្លឹប Nottingham Forest នៅថ្ងៃនេះនៅថ្ងៃទី 3 ខែកក្កដា ជាមួយនឹងការចរចាកំពុងដំណើរការ នេះបើយោងតាម Fabrizio Romano ។...