|
|
មតិផ្ទាល់ខ្លួនរបស់ខ្ញុំ សម្រាប់ការជ្រើសរើសកីឡាករពីកម្ពុជា គួរតែជាកីឡាករកម្ពុជា កីឡាករកម្ពុជាសុទ្ធសាធ ។
កម្ពុជាមានកីឡាករល្អៗជាច្រើន យើងក៏មានប្រធានក្រុមកម្ពុជា ដូចជា សឿយ វិសាលអីជាដើម ដែលបង្ហាញខ្លួនបានច្រើនប្រកួតជាមួយជម្រើសជាតិ, កីឡាករកម្ពុជាមានល្អៗជាច្រើន ហើយវាក៏ជាឱកាសសម្រាប់កីឡាករកម្ពុជា ដើម្បីបង្ហាញកម្រិតនៃបាល់ទាត់កម្ពុជាទៅកាន់ពិភពលោក ដូចអ្វីដែលយើងកំពុងធ្វើ។
ខ្ញុំមិនយ.ល់ ហេតុអ្វីបានជាគេមិនយកឱកាសនេះដើម្បីបង្ហាញកីឡាករកម្ពុជាទៅកាន់ពិភពលោក។ យ៉ាងណាវាមិនជាបញ្ហានោះទេ ដែលគេជ្រើសរើសកីឡាករទាំងពីរនាក់នេះ នេតូ និង កាន់ ម៉ូ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា គួរតែនិយាយថា វាគួរតែជាកីឡាករកម្ពុជា ព្រោះវាគ្រាន់តែជាការប្រកូតមិត្តភាព អ្នកអាចបញ្ជូនកីឡាករណាក៏បាន សម្រាប់ខ្ញុំវាមិនមែនជារឿងល្អសម្រាប់បាល់ទាត់កម្ពុជា ប៉ុន្តែវាមិនស្ថិតនៅក្នុងដៃរបស់ខ្ញុំ ដូច្នេះខ្ញុំមិនអាចធ្វើអ្វីបានទេ នេះគ្រាន់តែជាគំនិតរបស់ខ្ញុំ។
ខ្ញុំមិនមែនប្រឆាំង ម៉ូ និង នេតូ នោះទេ ខ្ញុំចូលចិត្តពួកគេ តែវាគឺជាឱកាសដើម្បីបង្ហាញកម្រិតនៃបាល់ទាត់ដែលយើងកំពុងមាននៅកម្ពុជា មានកីឡាករល្អៗជាច្រើន គួរតែជាកីឡាករកម្ពុជា សម្រាប់ខ្ញុំគឺជាផលចំណេញក្នុងការបង្ហាញកម្រិតនៃបាល់ទាត់កម្ពុជា។
🔹Matheus Freitas សញ្ជាតិប្រសុីល វ័យ29ឆ្នាំ តួនាទីខ្សែការពារ...
យោងតាមលោក Gianluca Di Marzio បានឱ្យដឹងថា Juventus បន្តធ្វើការលើកិច្ចព្រមព្រៀងដើម្បីចុះហត្ថលេខាលើ Jadon Sancho ពី Man United ។...
យើងបានចុះកិច្ចសន្យាជាមួយកីឡាករដែលមានគុណភាព និងមានបទពិសោធន៍ល្អនៅក្នុងលីគ យើងពួកគេក៏ជាកីឡាករល្អរបស់ក្លិបដែរ យើងក៏បាននាំចូលកីឡាករបរទេសដែលមានគុណភាពបន្ថែមទៀតផងដែរ។...
លោក Jarrad Branthwaite បានចុះហត្ថលេខាលើកិច្ចសន្យាថ្មីរយៈពេល 5 ឆ្នាំជាមួយក្លឹប Everton ។...
Fabrizio Romano បានបញ្ជាក់ថា Jonathan David នឹងចូលរួមជាមួយ Juventus ក្នុងនាមជាភ្នាក់ងារឥតគិតថ្លៃ។...