|
|
The Daily Mail រាយការណ៍ថាលោក Jose Mourinho នឹង នៅតែស្រឡាញ់ មិងចង់ត្រលប់មក Stamford Bridge វិញប្រសិនបើ Mauricio Pochettino ត្រូវបានក្លឹបបណ្តេញចេញ។
មូលហេតុមួយគឺដោយសារប្រពន្ធ និងកូនរបស់គ្រូបង្វឹកជនជាតិព័រទុយហ្គាល់នៅតែរស់នៅក្នុងទីក្រុងឡុងដ៍។ ថ្មីៗនេះគាត់ត្រូវបានបណ្តេញចេញពីក្លឹប Roma ហើយ។
Chelsea ត្រូវបានគេនិយាយថាមិនមានឆន្ទៈចែកផ្លូវជាមួយ Poch នៅមុនចប់រដូវកាលនេះទេ។ ទោះជាយ៉ាងណាគេអះអាងថាប្រសិនបើលទ្ធផលបន្តកាន់តែអាក្រក់ គាត់អាចនឹងត្រូវបណ្តេញចេញ។
ក្រុមតោខៀវបច្ចុប្បន្នកំពុងឈរនៅលេខ 11 ក្នុងតារាង Premier League ។ ពួកគេមានការប្រកួតវគ្គផ្តាច់ព្រ័ត្រ League Cup ទល់នឹង Liverpool នៅចុងខែកុម្ភៈខាងមុខនេះ។
Facebook Page Aa2888
ខ្សែប្រយុទ្ធ Dusan Vlahovic របស់ Juventus ដែលត្រូវបានដកចេញពីផែនការរបស់អ្នកចាត់ការ Igor Tudor មានបំណងបន្តនៅជាមួយក្លឹបរហូតដល់កិច្ចសន្យារបស់គាត់ផុតកំណត់ក្នុងខែមិថុនា ឆ្នាំ 2026 ដោយបដិសេធមិនលះបង់ផ្នែកណាមួយនៃប្រាក់ខែសុទ្ធប្រចាំឆ្នាំចំនួន 12 លានអឺរ៉ូរបស់គាត់ នេះបើយោងតាម La Gazzetta dello Sport ។...
Sevilla FC បានបញ្ចប់ជាផ្លូវការនូវការចុះហត្ថលេខាលើខ្សែការពារឆ្វេងសញ្ជាតិឈីលី Gabriel Suazo ដែលបានយល់ព្រមលើកិច្ចសន្យារយៈពេល 3 ឆ្នាំរហូតដល់ឆ្នាំ 2028 ។ ខ្សែការពារវ័យ 27 ឆ្នាំរូបនេះបានចូលរួមជាមួយការផ្ទេរដោយឥតគិតថ្លៃបន្ទាប់ពីបញ្ចប់កិច្ចសន្យាជាមួយ Toulouse FC ជាកន្លែងដែលគាត់បានចំណាយពេល 2 កន្លះរដូវកាលចុងក្រោយ។...
Al Hilal បានចាប់ផ្តើមការចរចាដើម្បីចុះហត្ថលេខាលើខ្សែប្រយុទ្ធអ៊ីតាលីវ័យ 25 ឆ្នាំ Moise Kean ពី Fiorentina ដូចដែលបានរាយការណ៍ដោយ Ekrem Konur ។...
Juventus ត្រៀមនឹងបន្តកុងត្រាថ្មីរបស់ខ្សែការពារកណ្តាល Federico Gatti នាពេលខាងមុខនេះ នេះបើយោងតាមការរាយការណ៍របស់ Sky Sport Italia ។...
ការផ្លាស់ប្តូរមកកាន់ទីនេះគឺមានសម្ពាធតិចតួចដែរ ព្រោះអីនៅព្រះខ័នរាជនេះមានកីឡាករល្អៗច្រើន មិនថានៅតំបន់ណានោះទេ តែវាក៏អាស្រ័យទៅលើខ្ញុំខ្លួនឯង ខ្ញុំប្រឹងប្រែងហ្វឹកហាត់ និងបង្ហាញឲ្យល្អដើម្បីទាក់ចិត្តគ្រូបង្វឹកដាក់ខ្ញុំលេង 11នាក់។...