|
|
ក្លឹបអ្នកមានបុណ្យ Barcelona បានធ្វើការប្រកាសជាផ្លូវការកាលពីម្សិលមិញដោយបន្តកុងត្រាថ្មីជាមួយ ខ្សែប្រយុទ្ធវ័យក្មេងសញ្ជាតិបារាំង Ousmane Dembele រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤។
គួរបញ្ជាក់ថា Dembele ធ្លាប់មានភាពរកាំរកូសរឿងបន្តកុងត្រាថ្មីជាមួយនឹង Barca រហូតមក ជាពិសេសកាលពីខែមករា ឆ្នាំ២០២២ កន្លងទៅនេះខាងថ្នាក់ដឹកនាំក្លឹបចង់លក់គេចេញ ដោយបានឲ្យកីឡាករនេះត្រៀមឲ្យហើយ និងក៏ដួចជាឲ្យគេដើររកក្លឹបដែលចង់ទៅឲ្យហើយកាន់តែប្រសើរ បើគេមិនព្រមបន្តកុងត្រាថ្មី។ ក្រោយមកស្ថានភាពនេះនៅតែដដែល តែ Dembele ក៏ព្រមតាម Barcelona ដោយយោគយល់នឹងស្ថានភាពហិរញ្ញវត្ថុរបស់ក្លឹបដោយ គេព្រមទម្លាក់ប្រាក់ពលកម្ម ដើម្បីបន្តកុងត្រាថ្មីនេះ៕
ប្រភព ៖ Fabrizio Romano
យោងតាម Sky Sports ក្លឹប Nottingham Forest និង Crystal Palace ស្ថិតក្នុងចំណោមក្លឹបដែលចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើខ្សែបម្រើប្រយុទ្ធ James McAtee របស់ Manchester City ។...
ក្លឹប Manchester City បានត្រៀមខ្លួនរួចជាស្រេចដើម្បីចែកផ្លូវជាមួយខ្សែបម្រើស្លាប Jack Grealish ហើយ Newcastle United បានលេចចេញជាជម្រើសដ៏មានសក្តានុពលសម្រាប់កីឡាករសញ្ជាតិអង់គ្លេសវ័យ 29 ឆ្នាំរូបនេះ នេះបើយោងតាមគេហទំព័រ Football Insider ។...
Parma បានសាកសួរអំពីលទ្ធភាពទិញខ្សែបម្រើ Fabio Vieira របស់ Arsenal បន្ទាប់ពីបញ្ចប់កិច្ចសន្យាខ្ចីជើងនៅ FC Porto នេះបើយោងតាម Nicolo Schira ។...
កីឡាករចំណូលថ្មីនៅ Premier League Sunderland គ្រោងនឹងបន្តការផ្ទេរដ៏ធំរបស់ពួកគេជាមួយនឹងការចុះហត្ថលេខាលើ Simon Adingra ពី Brighton ។...
យោងតាមលោក Fabrizio Romano បានឱ្យដឹងថា Man United មិនទាន់ទទួលបានសំណើជាផ្លូវការសម្រាប់ Jadon Sancho ពី Juventus នៅឡើយទេ។...