|
|
សេះបង្កង់ Juventus បានត្រឹមស្មើរជាមួយក្រុមជើងខ្លាំងប្រទេសអេស្ប៉ាញ Villareal ដោយលទ្ធផល ១-១ ក្នុងវគ្គ ១៦ក្រុមជើងទី១ ក្របខ័ណ្ឌ UEFA Champions League ។ ខ្សែប្រយុទ្ធវ័យក្មេង Dusan Vlahovic ដែលទើបតែផ្ទេរមកកាលពីខែមករាកន្លងទៅធ្វើបានយ៉ាងល្អកាលពីយប់មិញ ដោយបានបង្កើតកំណត់ត្រាថ្មីមួយជាអ្នកស៊ុតបញ្ចូលទីលឿនជាងគេបង្អស់ក្នុង Champions League ។
គួរបញ្ជាក់ថាខ្សែប្រយុទ្ធវ័យក្មេងរូបនេះចំណាយពេលត្រឹមតែ ៣២វិនាទីតែប៉ុណ្ណោះក្នុងការស៊ុតបញ្ចូលទីក្នុងទី១ ។ គួរអោយសោកស្តាយ
នៅតង់ទី២ នាទី៦៨ Villareal ធ្វើការតាមស្មើរដោយកីឡាករ Dani Parejo ។
ចុងក្រោយក្រុមសេះបង្កង់ Juventus និង Villareal បានត្រឹមស្មើរគ្នាក្នុងជើងទី១ ខណៈដែលជើងទី២ នឹងត្រូវធ្វើឡើងនៅខែក្រោយ ៕
ប្រភព : BBC Sports
យោងតាម Fabrizio Romano ភ្នាក់ងាររបស់ Bruno Fernandes បានត្រលប់ទៅប្រទេសអង់គ្លេសពីអារ៉ាប៊ីសាអូឌីត ជាកន្លែងដែលគាត់បានពិភាក្សាជាមួយ Al Hilal ជុំវិញការផ្លាស់ប្តូរសក្តានុពលរបស់អតិថិជនរបស់គាត់។...
Fermin Lopez នឹងមិនចូលរួមក្នុងការប្រកួតជើងឯកទ្វីបអឺរ៉ុបអាយុក្រោម 21 ឆ្នាំ 2025 ខណៈដែលគាត់សម្រាកបន្ទាប់ពីរដូវកាលដ៏តានតឹង។ ការសម្រេចចិត្តនេះត្រូវបានធ្វើឡើងរួមគ្នាដោយ FC Barcelona កីឡាករ និងសហព័ន្ធកីឡាបាល់ទាត់ Spanish (RFEF) ដើម្បីផ្តល់អាទិភាពដល់ការស្តាររាងកាយ និងផ្លូវចិត្តរបស់គាត់។...
Bayer Leverkusen បានឈានដល់កិច្ចព្រមព្រៀងជាមួយ Brentford ដើម្បីចុះហត្ថលេខាលើអ្នកចាំទី Mark Flekken នេះបើយោងតាម Sky Sport ។ តម្លៃផ្ទេរត្រូវបានគេរាយការណ៍ថាមានប្រហែល 10 លានអឺរ៉ូ ហើយការពិនិត្យសុខភាពត្រូវបានគេរំពឹងថានឹងប្រព្រឹត្តទៅក្នុងពេលឆាប់ៗនេះ។...
Alejandro Garnacho ត្រូវបានគេរាយការណ៍ថាបានធ្វើឱ្យ Chelsea ជាគោលដៅជម្រើសដំបូងរបស់គាត់នៅរដូវក្តៅនេះ។...
យោងតាម The Athletic កីឡាករ Liam Delap បានឈានដល់កិច្ចព្រមព្រៀងជាមួយ Chelsea លើលក្ខខណ្ឌផ្ទាល់ខ្លួននៃកិច្ចសន្យារបស់គាត់។...